5 តែព្រះយេស៊ូវទ្រង់ឥតមានឆ្លើយអ្វីទៀតសោះ បានជាលោកពីឡាត់ក៏អស្ចារ្យក្នុងចិត្ត។
6 រីឯនៅបុណ្យនោះ លោកតែងធ្លាប់លែងអ្នកទោសម្នាក់ឲ្យដល់គេ តាមដែលគេសូម
7 គ្រានោះ មានម្នាក់ឈ្មោះបារ៉ាបាស ជាប់គុកជាមួយនឹងពួកអ្នកបះបោរ ជាអ្នកដែលបានសំឡាប់គេក្នុងវេលាបះនោះ
8 ហ្វូងមនុស្សក៏ចាប់តាំងស្រែកឡើង សូមលោកបើកឲ្យដល់គេ ដូចជាលោកតែងធ្លាប់ធ្វើមក
9 លោកពីឡាត់សួរគេថា តើចង់ឲ្យខ្ញុំលែងស្តេចសាសន៍យូដា ឲ្យដល់អ្នករាល់គ្នាឬអី
10 នេះដ្បិតលោកជ្រាបថា ពួកសង្គ្រាជបានបញ្ជូនទ្រង់ ដោយឈ្នានីសទេ
11 តែពួកសង្គ្រាជបានញុះញង់ហ្វូងមនុស្ស ឲ្យសូមឲ្យលោកលែងបារ៉ាបាសវិញ