1 កាលផុតថ្ងៃឈប់សំរាកហើយ នោះម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា ម៉ារា ជាម្តាយយ៉ាកុប និងសាឡូមេបាននាំគ្នាទិញគ្រឿងក្រអូប ដើម្បីនឹងទៅអប់ព្រះសពទ្រង់
2 ដល់ព្រលឹមឡើង នៅថ្ងៃទី១ក្នុងអាទិត្យនោះ កាលថ្ងៃទើបនឹងរះឡើង គេក៏ទៅឯផ្នូរ
3 ព្រមទាំងនិយាយគ្នាបណ្តើរថា តើមានអ្នកណា នឹងប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង
4 តែកាលបានងើបមើលទៅ នោះឃើញថ្មបានប្រមៀលចេញហើយ (ថ្មនោះធំណាស់)