ម៉ាកុស 16:6-12 KHOV

6 តែ​អ្នក​នោះ​និយាយ​ថា កុំ​ឲ្យ​ភ័យ​ឡើយ អ្នក​រាល់​គ្នា​មក​រក​ព្រះ‌យេស៊ូវ ពី​ណា‌សារ៉ែត ដែល​ត្រូវ​ឆ្កាង ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ទ្រង់​មិន​គង់​នៅ​ទី​នេះ​ទេ មើល នេះ​ជា​កន្លែង​ដែល​គេ​បាន​ផ្តេក​ព្រះ‌សព​ទ្រង់

7 ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ពួក​សិស្ស​ទ្រង់ ព្រម​ទាំង​ពេត្រុស​ផង​ថា ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ ដូច​ជា​ទ្រង់​បាន​ប្រាប់​ទុក

8 នោះ​គេ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ក្រៅ រត់​ចោល​ផ្នូរ​ទៅ ដោយ​កើត​មាន​សេចក្តី​ភ័យ​ញ័រ ទាំង​ស្រឡាំង‌កាំង គេ​មិន​បាន​និយាយ​អ្វី​ប្រាប់​ដល់​អ្នក​ណា​ឡើយ ព្រោះ​គេ​ខ្លាច។

9 រីឯ​កាល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១ ក្នុង​អាទិត្យ​នោះ​ឯង នោះ​ទ្រង់​ក៏​លេច​មក​មុន​ដំបូង ឲ្យ​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា​ឃើញ គឺ​ជា​ស្ត្រី​ដែល​ទ្រង់​បាន​បណ្តេញ​អារក្ស​៧​ឲ្យ​ចេញ​នោះ

10 នាង​ក៏​ទៅ​ប្រាប់​ដល់​ពួក​អ្នក​ដែល​បាន​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ដែល​គេ​កំពុង​តែ​កាន់​ទុក្ខ ហើយ​យំ​សោក

11 តែ​កាល​គេ​បាន​ឮ​ថា​ទ្រង់​រស់ ហើយ​ថា​នាង​បាន​ឃើញ​ទ្រង់ នោះ​គេ​មិន​ជឿ​ទេ

12 ក្រោយ​នោះ​មក ទ្រង់​សំដែង​មក​បែប​១​ទៀត ឲ្យ​ពួក​គេ​២​នាក់​ឃើញ ក្នុង​កាល​ដែល​គេ​កំពុង​តែ​ដើរ​ទៅ​ឯ​ស្រុក​ស្រែ