ម៉ាកុស 2:1-5 KHOV

1 រំលង​ពីរ​បី​ថ្ងៃ​ក្រោយ​មក ទ្រង់​យាង​ចូល​មក​ក្នុង​ក្រុង​កាពើ‌ណិម​វិញ​ទៀត ហើយ​គេ​ឮ​ថា ទ្រង់​គង់​នៅ​ផ្ទះ

2 ស្រាប់​តែ​មាន​គេ​ប្រជុំ​គ្នា​ជា​ច្រើន ដល់‌ម៉្លេះ​បាន​ជា​គ្មាន​កន្លែង​ណា​ទៀត​សោះ សូម្បី​នៅ​មាត់​ទ្វារ​ក៏​គ្មាន​ដែរ ទ្រង់​ក៏​សំដែង​ព្រះ‌បន្ទូល​ឲ្យ​គេ​ស្តាប់

3 គ្រា​នោះ មាន​៤​នាក់​សែង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​មក​ឯ​ទ្រង់

4 តែ​ពុំ​អាច​នឹង​ចូល​ទៅ​ជិត​ទ្រង់​បាន​ឡើយ ដោយ​ព្រោះ​ហ្វូង​មនុស្ស បាន​ជា​គេ​បើក​ដំបូល​ផ្ទះ​ត្រង់​កន្លែង​ដែល​ទ្រង់​គង់​នៅ កាល​ទំលុះ​រួច​ហើយ នោះ​ក៏​សំរូត​គ្រែ​ដែល​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក​នោះ​ចុះ​ទៅ

5 ព្រះ‌យេស៊ូវ​ក៏​ឃើញ​សេចក្តី​ជំនឿ​របស់​អ្នក​ទាំង​នោះ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា កូន​អើយ បាប​របស់​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ