ម៉ាកុស 2:25-28 KHOV

25 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​ដែល​មើល​រឿង​ពី​ការ​ដែល​ហ្លួង​ដាវីឌ​ទ្រង់​ធ្វើ ព្រម​ទាំង​ពួក​អ្នក​នៅ​ជា​មួយ​ផង ក្នុង​កាល​ដែល​គេ​ត្រូវ​ការ ហើយ​ឃ្លាន​ទេ​ឬ​អី

26 គឺ​ដែល​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ នៅ​ក្នុង​ជាន់​ដែល​អ័បៀ‌ថើរ​ធ្វើ​ជា​សំដេច​សង្ឃ ហើយ​បាន​សោយ​នំបុ័ង​តាំង​ទុក ទាំង​ចែក​ឲ្យ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ផង ដែល​គ្មាន​ច្បាប់​ឲ្យ​ទ្រង់​សោយ​សោះ ជា​របស់​ទុក​សំរាប់​តែ​ពួក​សង្ឃ​ប៉ុណ្ណោះ

27 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​ផារី‌ស៊ី​ថា ថ្ងៃ​ឈប់​សំរាក​បាន​តាំង​សំរាប់​ឲ្យ​មនុស្ស មិន​មែន​ជា​មនុស្ស​សំរាប់​ថ្ងៃ​ឈប់​សំរាក​ទេ

28 ដូច្នេះ កូន​មនុស្ស​ជា​ម្ចាស់​នៃ​ថ្ងៃ​ឈប់​សំរាក​ដែរ។