ម៉ាកុស 3:15-21 KHOV

15 និង​ឲ្យ​គេ​មាន​អំណាច​អាច​នឹង​ប្រោស​ជំងឺ​ឲ្យ​ជា ព្រម​ទាំង​ដេញ​អារក្ស​ផង

16 គឺ​ស៊ីម៉ូន​១​ដែល​ទ្រង់​ប្រទាន​ឲ្យ​មាន​ឈ្មោះ​ថា ពេត្រុស ថែម​ទៀត

17 ហើយ​យ៉ាកុប ជា​កូន​សេបេដេ​១ និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​១ ដែល​ទ្រង់​ប្រទាន​ឈ្មោះ បោន‌អ៊ើកេ ដល់​អ្នក​ទាំង​២​នោះ គឺ​ស្រាយ​ថា​ជា​កូន​ផ្គរ‌លាន់

18 និង​អនទ្រេ​១ ភីលីព​១ បារថូ‌ល៉ូមេ​១ ម៉ាថាយ​១ ថូម៉ាស​១ និង​យ៉ាកុប ជា​កូន​អាល់‌ផាយ​១ ថាដេ​១ ស៊ីម៉ូន ជា​សាសន៍​កាណាន​១

19 ហើយ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​បញ្ជូន​ទ្រង់​១។

20 នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​មាន​មនុស្ស​ប្រជុំ​គ្នា​ទាំង​ហ្វូង​ម្តង​ទៀត ដល់​ម៉្លេះ​បាន​ជា​ទ្រង់ ព្រម​ទាំង​ពួក​សិស្ស​ពុំ​អាច​នឹង​បរិភោគ​បាន​ឡើយ

21 កាល​ពួក​បង​ប្អូន​ទ្រង់​បាន​ឮ គេ​ក៏​ចេញ​ទៅ​រក​ចាប់​ទ្រង់ ដ្បិត​គេ​ស្មាន​ថា​ទ្រង់​វង្វេង​ស្មារតី​ហើយ។