ម៉ាកុស 3:22-28 KHOV

22 ឯ​ពួក​អាចារ្យ ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡិម គេ​និយាយ​ឡើង​ថា អ្នក​នោះ​មាន​អារក្ស​បេល‌សេ‌ប៊ូល​ចូល វា​ដេញ​អារក្ស ដោយ​អាង​មេ​អារក្ស​ទេ

23 តែ​ទ្រង់​ហៅ​គេ​មក​មាន​ព្រះ‌បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អារក្ស‌សាតាំង​បាន​ដេញ​អារក្ស‌សាតាំង​ដូច្នេះ

24 បើ​នគរ​ណា​បែក​ទាស់‌ទែង​គ្នា​ឯង​ហើយ នគរ​នោះ​ពុំ​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ឡើយ

25 ឬ​បើ​ផ្ទះ​ណា​បែក​ទាស់‌ទែង​គ្នា​ឯង ផ្ទះ​នោះ​ក៏​មិន​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ដែរ

26 ឯ​អារក្ស‌សាតាំង បើ​កើត​បះ‌បោរ​បែក​ទាស់​គ្នា​វា នោះ​វា​ពុំ​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ទេ វា​ត្រូវ​វិនាស​ទៅ​ហើយ

27 គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​របស់​ទ្រព្យ​គេ​បាន​ទេ លុះ​ត្រា​តែ​បាន​ចង​អ្នក​នោះ​ជា​មុន​សិន ទើប​នឹង​ប្លន់​យក​បាន

28 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្រប់​ទាំង​អំពើ​បាប​នឹង​បាន​អត់​ទោស​ដល់​ពួក​កូន​មនុស្ស ហើយ​អស់​ទាំង​ពាក្យ​ដែល​គេ​ពោល​ប្រមាថ​ដែរ