16 ឯពួកអ្នកដែលទទួលពូជក្នុងកន្លែងថ្ម ក៏ដូចគ្នាដែរ កាលណាគេឮព្រះបន្ទូល នោះគេទទួលភ្លាម ដោយអំណរ
17 តែគ្មានចាក់ឫសនៅក្នុងខ្លួនសោះ ហើយក៏នៅជាប់តែបន្តិចទេ បើកាលណាកើតមានសេចក្តីទុក្ខលំបាក ឬសេចក្តីបៀតបៀន ដោយព្រោះព្រះបន្ទូល នោះគេរវាតចិត្តចេញភ្លាម
18 ឯពួកអ្នកដែលទទួលពូជក្នុងបន្លា គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយ
19 តែសេចក្តីខ្វល់ខ្វាយនៅជីវិតនេះ សេចក្តីឆបោករបស់ទ្រព្យសម្បត្តិ និងសេចក្តីប៉ងប្រាថ្នាខាងឯសេចក្តីផ្សេងៗឯទៀត ក៏ចូលមកខ្ទប់ព្រះបន្ទូលជិត រួចព្រះបន្ទូលមិនអាចនឹងបង្កើតផលបាន
20 ឯពួកអ្នកដែលទទួលពូជក្នុងដីល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយទទួល រួចបង្កើតផល ម្នាក់បាន៣០ ម្នាក់បាន៦០ ម្នាក់ទៀតបាន១រយ។
21 ទ្រង់ក៏មានព្រះបន្ទូលថា តើគេយកចង្កៀងមក ដើម្បីនឹងដាក់នៅក្រោមថាំង ឬក្រោមគ្រែឬអី គេយកមកដាក់លើជើងចង្កៀងវិញទេតើ
22 ដ្បិតគ្មានអ្វីលាក់កំបាំងដែលមិនត្រូវបើកសំដែងចេញឡើយ ក៏គ្មានអ្វីជាសំងាត់ដែលមិនត្រូវដាក់នៅពន្លឺដែរ