31 ពួកសិស្សទូលថា ទ្រង់ឃើញថាហ្វូងមនុស្សប្រជ្រៀតទ្រង់ដែរ ម្តេចឡើយក៏មានព្រះបន្ទូលថា អ្នកណាពាល់ទ្រង់ដូច្នេះ
32 ទ្រង់ងាកទតទីជុំវិញ និងរកអ្នកណាដែលបានធ្វើការនោះ
33 ឯស្ត្រីនោះនាងដឹងការដែលកើតមកក្នុងខ្លួនហើយ ក៏មកទាំងភ័យញ័រ ទំលាក់ខ្លួនក្រាបចុះនៅចំពោះទ្រង់ ទូលតាមត្រង់ទាំងអស់
34 ទ្រង់មានព្រះបន្ទូលទៅនាងថា កូនស្រីអើយ សេចក្តីជំនឿនាង បានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្តីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្តីវេទនារបស់នាងទៅ។
35 កំពុងដែលទ្រង់នៅមានព្រះបន្ទូលនៅឡើយ នោះមានមនុស្សមកពីផ្ទះមេសាលាប្រជុំ ជំរាបថា កូនស្រីលោកស្លាប់ហើយ នៅតែរំខានចិត្តលោកគ្រូធ្វើអ្វីទៀត
36 កាលព្រះយេស៊ូវបានឮពាក្យគេប្រាប់ ស្រាប់តែទ្រង់មានព្រះបន្ទូលទៅមេសាលាប្រជុំថា កុំខ្លាចអី ឲ្យគ្រាន់តែជឿប៉ុណ្ណោះ
37 ទ្រង់មិនឲ្យអ្នកណាឯទៀតទៅជាមួយឡើយ លើកតែពេត្រុស យ៉ាកុប និងយ៉ូហាន ជាប្អូនយ៉ាកុបប៉ុណ្ណោះ