ម៉ាកុស 6:38-44 KHOV

38 ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន ចូរ​ទៅ​មើល​សិន កាល​បាន​ដឹង​ហើយ ក៏​ទូល​ឆ្លើយ​ថា មាន​៥​ដុំ និង​ត្រី​២​ទេ

39 នោះ​ទ្រង់​បង្គាប់​ឲ្យ​ពួក​សិស្ស​ប្រាប់​គេ ឲ្យ​អង្គុយ​លើ​ស្មៅ​ខ្ចី​ដោយ​ពួកៗ

40 គេ​ក៏​អង្គុយ​ដោយ​ជួរ ក្នុង​១​ជួរ​៥០​នាក់ ទាំង​អស់​មាន​១០០​ជួរ

41 រួច​ទ្រង់​យក​នំបុ័ង​៥ និង​ត្រី​២​នោះ ងើប​ទត​ទៅ​លើ​មេឃ ប្រទាន​ពរ ហើយ​កាច់​នំបុ័ង​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​គេ ក៏​បែង​ភាគ​ត្រី​២​នោះ ចែក​ទៅ​មនុស្ស​ទាំង​អស់​ដែរ

42 គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា

43 រួច​ប្រមូល​ចំណិត​នំបុ័ង និង​ត្រី​ទាំង​ប៉ុន្មាន ដែល​សល់​នៅ បាន​១២​កន្ត្រក

44 ឯ​ពួក​អ្នក​ដែល​បាន​បរិភោគ នោះ​មាន​ប្រុសៗ​៥​ពាន់​នាក់។