5 នៅទីនោះ ទ្រង់ពុំអាចនឹងធ្វើការឫទ្ធិបារមីបានទេ ទ្រង់គ្រាន់តែដាក់ព្រះហស្ត ប្រោសមនុស្សពិការខ្លះឲ្យបានជាប៉ុណ្ណោះ
6 ទ្រង់ក៏អស្ចារ្យពីដំណើរដែលគេមិនជឿ រួចទ្រង់យាងទៅបង្រៀនក្នុងអស់ទាំងភូមិនៅជុំវិញទៅ។
7 ទ្រង់ហៅពួក១២នាក់មក ចាប់តាំងចាត់ឲ្យគេទៅ២នាក់ៗ ទ្រង់ប្រទានឲ្យមានអំណាចលើអស់ទាំងអារក្សអសោចផង
8 ក៏ហាមមិនឲ្យយកអ្វីសំរាប់តាមផ្លូវសោះ លើកតែដំបង១ប៉ុណ្ណោះ ឥតយកយាម នំបុ័ង ឬប្រាក់ដាក់ក្នុងខ្សែក្រវាត់ទេ
9 ពាក់បានតែស្បែកជើងសង្រែក ឥតពាក់អាវ២ឡើយ
10 រួចមានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរឲ្យនៅផ្ទះនោះទាល់តែដើរចេញហួសទៅ
11 ឯអស់អ្នកណាដែលមិនទទួល ឬស្តាប់អ្នករាល់គ្នា នោះកាលណាដើរចេញពីទីនោះ ត្រូវរលាស់ធូលីពីបាតជើងអ្នកចេញ ទុកជាទីបន្ទាល់ទាស់នឹងគេវិញ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជំរះ នោះក្រុងសូដុំម ហើយក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះ