ម៉ាកុស 7:8-14 KHOV

8 ដ្បិត​អ្នក​រាល់​គ្នា​លះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅ​កាន់​តាម​សណ្តាប់​មនុស្ស​វិញ ដូច​ជា​ការ​លាង​ឆ្នាំង លាង​ពែង​នោះ ហើយ​នឹង​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត

9 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​លះ‌បង់​ចោល​បញ្ញត្ត​ព្រះ​មែន ដើម្បី​នឹង​កាន់​តាម​សណ្តាប់​របស់​ខ្លួន​វិញ

10 ដ្បិត​លោក​ម៉ូសេ​បាន​ផ្តាំ​ថា «ចូរ​គោរព​ប្រតិ‌បត្តិ​ឪពុក​ម្តាយ​ឯង» ហើយ​ថា «អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»

11 តែ​អ្នក​រាល់​គ្នា​ថា បើ​មនុស្ស​ណា​និយាយ​ទៅ​ឪពុក​ម្តាយ​ខ្លួន​ថា របស់​អ្វី​ដែល​ខ្ញុំ​អាច​នឹង​ជួយ​ម៉ែ​ឪ​បាន នោះ​ជា «គ័រ‌បាន់» គឺ​ស្រាយ​ថា​ជា​ដង្វាយ​ថ្វាយ​ព្រះ​ហើយ

12 នោះ​អ្នក​រាល់​គ្នា​មិន​បើក​ឲ្យ​អ្នក​នោះ​ជួយ​ដល់​ឪពុក​ម្តាយ ក្នុង​ការ​អ្វី​ទៀត​សោះ

13 ក៏​លើក​ព្រះ‌បន្ទូល​ចោល ដោយ‌សារ​សណ្តាប់‌ធ្នាប់ ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាត់​បង្រៀន​មក ហើយ​ក៏​ធ្វើ​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត​ដែរ

14 រួច​ទ្រង់​ហៅ​ហ្វូង​មនុស្ស​ទាំង​អស់​មក​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​ទាំង​អស់​គ្នា​ស្តាប់​ខ្ញុំ​សិន ហើយ​ឲ្យ​យល់​ចុះ