ម៉ាកុស 8:15-21 KHOV

15 ទ្រង់​ក៏​ផ្តាំ​គេ​ថា ចូរ​ប្រុង​មើល​ហើយ​ប្រយ័ត្ន​នឹង​ដំបែរ​របស់​ពួក​ផារី‌ស៊ី និង​របស់​ហេរ៉ូឌ ឲ្យ​មែន‌ទែន

16 គេ​រិះ‌គិត​គ្នា​ថា គឺ​ពី​ព្រោះ​យើង​គ្មាន​នំបុ័ង​ទេ​ដឹង

17 កាល​ព្រះ‌យេស៊ូវ​បាន​ជ្រាប នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​ថា ពី​ព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬ​អី តើ​មាន​ចិត្ត​រឹង‌រូស​ឬ​អី

18 អ្នក​រាល់​គ្នា​មាន​ភ្នែក តើ​មើល​មិន​ឃើញ មាន​ត្រចៀក តើ​ស្តាប់​មិន​ឮ ហើយ​មិន​ចាំ​ទេ​ឬ​អី

19 ពី​កាល​ខ្ញុំ​បាន​កាច់​នំបុ័ង​៥​ឲ្យ​ដល់​៥​ពាន់​នាក់ នោះ​តើ​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក គេ​ទូល​ឆ្លើយ​ថា បាន​១២

20 ហើយ​កាល​កាច់​នំបុ័ង​៧​ឲ្យ​ដល់​៤​ពាន់​នាក់ នោះ​បាន​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កំប្រោង គេ​ទូល​ឆ្លើយ​ថា បាន​៧

21 នោះ​ទ្រង់​សួរ​ថា ម្តេច​ក៏​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត។