ម៉ាកុស 8:21-27 KHOV

21 នោះ​ទ្រង់​សួរ​ថា ម្តេច​ក៏​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត។

22 ទ្រង់​ក៏​យាង​មក​ដល់​ក្រុង​បេតសៃដា រួច​មាន​គេ​នាំ​មនុស្ស​ខ្វាក់​ម្នាក់​មក​ទូល​អង្វរ​ឲ្យ​ទ្រង់​ពាល់​គាត់

23 ទ្រង់​ក៏​ចាប់​ដៃ​មនុស្ស​ខ្វាក់​នោះ​នាំ​ចេញ​ទៅ​ក្រៅ​ភូមិ រួច​ស្តោះ​ដាក់​ភ្នែក​គាត់ ហើយ​ដាក់​ព្រះ‌ហស្ត​លើ ព្រម​ទាំង​សួរ​បើ​គាត់​ឃើញ​អ្វី​ឬ​ទេ

24 គាត់​ក៏​ងើប​ភ្នែក​ឡើង​ទូល​ឆ្លើយ​ថា ខ្ញុំ​ឃើញ​មនុស្ស​ដើរ មើល​ទៅ​ដូច​ជា​ដើម​ឈើ

25 នោះ​ទ្រង់​ដាក់​ព្រះ‌ហស្ត​លើ​ភ្នែក​គាត់​ម្តង​ទៀត ប្រាប់​ឲ្យ​ងើប​ឡើង​មើល​ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ឡើង ឃើញ​ច្បាស់​ទាំង​អស់

26 ទ្រង់​ឲ្យ​គាត់​ទៅ​ផ្ទះ​វិញ ទាំង​ហាម​ថា កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ភូមិ ឬ​ប្រាប់​អ្នក​ណា​នៅ​ក្នុង​ភូមិ​ឡើយ។

27 ព្រះ‌យេស៊ូវ និង​ពួក​សិស្ស ក៏​ចេញ​ទៅ​ឯ​ភូមិ​ទាំង​ប៉ុន្មាន នៅ​ស្រុក​សេសារា-ភីលីព ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស​តាម​ផ្លូវ​ថា តើ​មនុស្ស​ទាំង‌ឡាយ គេ​ថា​ខ្ញុំ​ជា​អ្នក​ណា