4 ពួកសិស្សទូលឆ្លើយថា នៅទីស្ងាត់នេះ តើនឹងរកនំបុ័ងពីណា ដើម្បីចំអែតដល់មនុស្សទាំងនេះបាន
5 ទ្រង់សួរគេថា អ្នករាល់គ្នាមាននំបុ័ងប៉ុន្មាន គេទូលឆ្លើយថា មាន៧
6 នោះទ្រង់បង្គាប់ឲ្យហ្វូងមនុស្សអង្គុយនៅដី រួចទ្រង់យកនំបុ័ង៧នោះមក ក៏អរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅជូនដល់ហ្វូងមនុស្ស គេក៏លើកទៅ
7 មានត្រីតូចៗខ្លះដែរ កាលទ្រង់បានប្រទានពរហើយ នោះក៏បង្គាប់ឲ្យលើកយកទៅឲ្យគេទៀត
8 ហើយទាំងអស់គ្នាបានបរិភោគឆ្អែត រួចគេប្រមូលចំណិត ដែលសល់នៅបាន៧កំប្រោង
9 ឯពួកអ្នកដែលបានបរិភោគ នោះមានចំនួន៤ពាន់នាក់ រួចទ្រង់ឲ្យគេទៅវិញ
10 ស្រាប់តែទ្រង់យាងចុះទូក ជាមួយនឹងពួកសិស្សទៅឯស្រុកដាលម៉ានូថាទៅ។