6 នោះទ្រង់បង្គាប់ឲ្យហ្វូងមនុស្សអង្គុយនៅដី រួចទ្រង់យកនំបុ័ង៧នោះមក ក៏អរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅជូនដល់ហ្វូងមនុស្ស គេក៏លើកទៅ
7 មានត្រីតូចៗខ្លះដែរ កាលទ្រង់បានប្រទានពរហើយ នោះក៏បង្គាប់ឲ្យលើកយកទៅឲ្យគេទៀត
8 ហើយទាំងអស់គ្នាបានបរិភោគឆ្អែត រួចគេប្រមូលចំណិត ដែលសល់នៅបាន៧កំប្រោង
9 ឯពួកអ្នកដែលបានបរិភោគ នោះមានចំនួន៤ពាន់នាក់ រួចទ្រង់ឲ្យគេទៅវិញ
10 ស្រាប់តែទ្រង់យាងចុះទូក ជាមួយនឹងពួកសិស្សទៅឯស្រុកដាលម៉ានូថាទៅ។
11 នោះពួកផារីស៊ីចេញមក តាំងជជែកដើម្បីនឹងល្បងទ្រង់ ដោយសូមឲ្យទ្រង់សំដែងទីសំគាល់ពីលើមេឃឲ្យគេឃើញ
12 ទ្រង់ក៏ថ្ងូរក្នុងព្រះហឫទ័យ ហើយមានព្រះបន្ទូលថា ហេតុអ្វីបានជាមនុស្សដំណនេះចង់រកតែទីសំគាល់ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានទីសំគាល់ណាប្រទានមកមនុស្សដំណនេះឡើយ