អេភេសូ 2:11-17 KHOV

11 ដូច្នេះ ចូរ​នឹក​ចាំ​ថា កាល​ពី​ដើម​អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃខាង​សាច់​ឈាម ដែល​ពួក​ទទួល​កាត់​ស្បែក​ក្នុង​សាច់ ដោយ​ដៃ​មនុស្ស គេ​ហៅ​អ្នក​រាល់​គ្នា​ជា​ពួក​មិន​កាត់​ស្បែក​វិញ

12 នៅ​វេលា​នោះ អ្នក​រាល់​គ្នា​នៅ​ទីទៃ​ពី​ព្រះ‌គ្រីស្ទ ក៏​ឃ្លាត​ចេញ​ពី​អំណាច​ជាតិ​អ៊ីស្រា‌អែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​សន្យា​ទុក ក៏​ឥត​មាន​ទី​សង្ឃឹម ហើយ​គ្មាន​ព្រះ​ក្នុង​លោកីយ៍​នេះ​ដែរ

13 តែ​ឥឡូវ​នេះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់

14 ដ្បិត​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខណ្ឌ​កណ្តាល​ចេញ

15 ព្រម​ទាំង​បំបាត់​សេចក្តី​សំអប់​គ្នា ដោយ​នូវ​រូប​សាច់​ទ្រង់ គឺ​បំបាត់​ក្រឹត្យ‌វិន័យ​ដែល​មាន​បញ្ញត្ត និង​សេចក្តី​ហាម‌ប្រាម​ទាំង​ប៉ុន្មាន​ចេញ ដើម្បី​ឲ្យ​បាន​យក​ទាំង​២​មក បង្កើត​ជា​មនុស្ស​ថ្មី​តែ​១​ក្នុង​ព្រះ‌អង្គ​ទ្រង់ ដោយ​តាំង​ជា​ស្ពាន​មេត្រី​ឲ្យ

16 ហើយ​ឲ្យ​ទ្រង់​បាន​ផ្សះ‌ផ្សា​ទាំង​២​នឹង​ព្រះ ក្នុង​រូប‌កាយ​តែ​១ ដោយ‌សារ​ឈើ​ឆ្កាង ព្រម​ទាំង​រំងាប់​សេចក្តី​សំអប់​គ្នា ដោយ​ឈើ​ឆ្កាង​នោះ​ឯង

17 ហើយ​កាល​ទ្រង់​បាន​យាង​មក នោះ​ទ្រង់​បាន​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​សេចក្តី​មេត្រី​ដល់​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ និង​ដល់​ពួក​អ្នក​ដែល​នៅ​ជិត​ផង