អេភេសូ 2:16-21 KHOV

16 ហើយ​ឲ្យ​ទ្រង់​បាន​ផ្សះ‌ផ្សា​ទាំង​២​នឹង​ព្រះ ក្នុង​រូប‌កាយ​តែ​១ ដោយ‌សារ​ឈើ​ឆ្កាង ព្រម​ទាំង​រំងាប់​សេចក្តី​សំអប់​គ្នា ដោយ​ឈើ​ឆ្កាង​នោះ​ឯង

17 ហើយ​កាល​ទ្រង់​បាន​យាង​មក នោះ​ទ្រង់​បាន​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​សេចក្តី​មេត្រី​ដល់​អ្នក​រាល់​គ្នា​ដែល​នៅ​ឆ្ងាយ និង​ដល់​ពួក​អ្នក​ដែល​នៅ​ជិត​ផង

18 ដ្បិត​ដោយ‌សារ​ទ្រង់ នោះ​យើង​ទាំង​២​សាសន៍​មាន​ផ្លូវ​ចូល​ទៅ​ដល់​ព្រះ‌វរ‌បិតា ដោយ​ព្រះ‌វិញ្ញាណ​តែ​១

19 ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់​តែ​សំណាក់​នៅ​ទៀត​ទេ គឺ​ជា​ជាតិ​តែ​១​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ

20 ដែល​បាន​ស្អាង​ឡើង​លើ​ជើង​ជញ្ជាំង​នៃ​ពួក​សាវក និង​ពួក​ហោរា ហើយ​ព្រះ‌យេស៊ូវ​គ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក

21 ដែល​ដោយ‌សារ​ទ្រង់ ដំណាក់​ទាំង​មូល​នោះ​បាន​ផ្គុំ​ភ្ជាប់​គ្នា ទាំង​ចំរើន​ឡើង​ជា​វិហារ​បរិសុទ្ធ​ក្នុង​ព្រះ‌អម្ចាស់ ហើយ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង​ក្នុង​ទ្រង់​ដែរ សំរាប់​ជា​លំនៅ​នៃ​ព្រះ​ដោយ​នូវ​ព្រះ‌វិញ្ញាណ។