អេភេសូ 2:5-11 KHOV

5 ក្នុង​កាល​ដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅ​ឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់ ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ គឺ​ដោយ​ព្រះ‌គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ

6 ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើង​វិញ ក៏​ឲ្យ​យើង​អង្គុយ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ

7 ដើម្បី​ឲ្យ​ទ្រង់​បាន​សំដែង ឲ្យ​អស់​ទាំង​កល្ប​ខាង​មុខ បាន​ឃើញ​ព្រះ‌គុណ​ដ៏​ធ្ងន់​លើស​លប់​របស់​ទ្រង់ ដោយ​សេចក្តី​សប្បុរស ដែល​ទ្រង់​ផ្តល់​មក​យើង ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

8 ដ្បិត​គឺ​ដោយ​ព្រះ‌គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយ‌សារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ

9 ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន

10 ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀប‌ចំ​ជា​មុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម។

11 ដូច្នេះ ចូរ​នឹក​ចាំ​ថា កាល​ពី​ដើម​អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃខាង​សាច់​ឈាម ដែល​ពួក​ទទួល​កាត់​ស្បែក​ក្នុង​សាច់ ដោយ​ដៃ​មនុស្ស គេ​ហៅ​អ្នក​រាល់​គ្នា​ជា​ពួក​មិន​កាត់​ស្បែក​វិញ