1 ហេតុនោះបានជាប៉ុលខ្ញុំ ជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែលខ្ញុំជាប់គុកនេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា ជាពួកសាសន៍ដទៃ
2 គឺបើតិចណាស់ អ្នករាល់គ្នាបានឮនិយាយពីការត្រួតត្រារបស់ព្រះគុណនៃព្រះ ដែលបានប្រទានមកខ្ញុំសំរាប់អ្នករាល់គ្នាថា
3 ទ្រង់បានធ្វើឲ្យខ្ញុំស្គាល់ការអាថ៌កំបាំង ដោយការបើកសំដែង ដូចជាខ្ញុំសរសេរយ៉ាងខ្លីពីកាលមុនដែរ
4 កាលណាអ្នករាល់គ្នាមើលសំបុត្រនោះ នោះនឹងអាចនឹងយល់ពីចំណេះខ្ញុំ ខាងឯការអាថ៌កំបាំងរបស់ព្រះគ្រីស្ទបាន
5 ជាការអាថ៌កំបាំងដែលកាលនៅអស់ទាំងគ្រាជាន់មុន មិនបានប្រទានឲ្យពួកមនុស្សជាតិស្គាល់ដូចជាបានសំដែងមកឲ្យពួកសាវក និងពួកហោរាបរិសុទ្ធស្គាល់ ដោយសារព្រះវិញ្ញាណសព្វថ្ងៃនេះទេ
6 គឺដែលពួកសាសន៍ដទៃ បានត្រឡប់ជាអ្នកគ្រងមរដកជាមួយគ្នា និងជារូបកាយជាមួយគ្នា ហើយជាអ្នកទទួលចំណែកនៃសេចក្តីសន្យារបស់ទ្រង់ ជាមួយគ្នាក្នុងព្រះគ្រីស្ទដែរ ដោយសារដំណឹងល្អ
7 ខ្ញុំបានធ្វើជាអ្នកបំរើដំណឹងល្អនោះ តាមព្រះគុណនៃព្រះ ជាអំណោយទានដែលទ្រង់ប្រទានមកខ្ញុំ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងធ្វើ