អេភេសូ 4:3-9 KHOV

3 ហើយ​ខំ​ប្រឹង​រក្សា​សេចក្តី​រួប‌រួម​គ្នា​របស់​ព្រះ‌វិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុក​ជា​ចំណង​ផង

4 មាន​រូប‌កាយ​តែ​១ ហើយ​ព្រះ‌វិញ្ញាណ​តែ​១ ដូច​ជា​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​សេចក្តី​សង្ឃឹម​តែ​១​របស់​ការ‌ងារ​អ្នក​រាល់​គ្នា​ដែរ

5 មាន​ព្រះ‌អម្ចាស់​តែ​១ សេចក្តី​ជំនឿ​តែ​១ បុណ្យ​ជ្រមុជ​តែ​១

6 មាន​ព្រះ​តែ​១ គឺ​ជា​ព្រះ‌វរ‌បិតា​នៃ​ទាំង​អស់ ដែល​ទ្រង់​ខ្ពស់​លើ​ទាំង​អស់ គង់​នៅ​កណ្តាល​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់

7 តែ​មាន​ព្រះ‌គុណ​ផ្តល់​មក​យើង​រាល់​គ្នា​រៀង​រាល់​ខ្លួន តាម​ខ្នាត​អំណោយ​ទាន​នៃ​ព្រះ‌គ្រីស្ទ

8 បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ដែល​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ នោះ​ទ្រង់​បាន​ចាប់​ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​ប្រទាន​អំណោយ​ទាន​ដល់​មនុស្ស»

9 តែ​ដែល​ថា ទ្រង់​យាង​ឡើង​ទៅ​នោះ តើ​មាន​ន័យ​ដូច​ម្តេច បើ​មិន​មែន​ថា ទ្រង់​បាន​យាង​ចុះ​ទៅ​ដល់​ស្ថាន​ទាប​ក្រោម​ដីជា​មុន​ប៉ុណ្ណោះ