19 ហើយឲ្យខ្ញុំផង ប្រយោជន៍ឲ្យព្រះបានប្រទានពាក្យសំដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន នឹងសំដែងពីសេចក្តីអាថ៌កំបាំងនៃដំណឹងល្អ
20 ដែលខ្ញុំជាទូតជាប់ច្រវាក់ ដោយព្រោះដំណឹងល្អនោះឯង ដើម្បីឲ្យខ្ញុំមានសេចក្តីក្លាហានក្នុងដំណឹងល្អ ប្រយោជន៍ឲ្យខ្ញុំបាននិយាយ តាមដែលគួរគប្បី។
21 តែអ្នកទីឃីកុស ជាបងប្អូនស្ងួនភ្ងា ហើយជាអ្នកជំនួយស្មោះត្រង់ក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់គ្រប់ការទាំងអស់ ឲ្យអ្នករាល់គ្នាដឹងពីដំណើរខ្ញុំ ដែលខ្ញុំធ្វើអ្វីៗ
22 ខ្ញុំបានចាត់គាត់ឲ្យមកឯអ្នករាល់គ្នា សំរាប់សេចក្តីនោះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងពីដំណើរយើងខ្ញុំ ហើយឲ្យគាត់បានកំឡាចិត្តអ្នករាល់គ្នាឡើងដែរ។
23 សូមឲ្យពួកបងប្អូនបានប្រកបដោយនូវសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងសេចក្តីជំនឿ អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ
24 សូមឲ្យព្រះគុណ បានសណ្ឋិតនៅជា១នឹងអស់អ្នកណា ដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាដោយស្មោះត្រង់។ អាម៉ែន។:៚