អេភេសូ 6:20-24 KHOV

20 ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​មាន​សេចក្តី​ក្លាហាន​ក្នុង​ដំណឹង​ល្អ ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​និយាយ តាម​ដែល​គួរ​គប្បី។

21 តែ​អ្នក​ទី​ឃីកុស ជា​បង​ប្អូន​ស្ងួនភ្ងា ហើយ​ជា​អ្នក​ជំនួយ​ស្មោះ‌ត្រង់​ក្នុង​ព្រះ‌អម្ចាស់ គាត់​នឹង​ប្រាប់​គ្រប់​ការ​ទាំង​អស់ ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ដំណើរ​ខ្ញុំ ដែល​ខ្ញុំ​ធ្វើ​អ្វីៗ

22 ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា សំរាប់​សេចក្តី​នោះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ពី​ដំណើរ​យើង​ខ្ញុំ ហើយ​ឲ្យ​គាត់​បាន​កំឡា​ចិត្ត​អ្នក​រាល់​គ្នា​ឡើង​ដែរ។

23 សូម​ឲ្យ​ពួក​បង​ប្អូន​បាន​ប្រកប​ដោយ​នូវ​សេចក្តី​សុខ‌សាន្ត និង​សេចក្តី​ស្រឡាញ់ ព្រម​ទាំង​សេចក្តី​ជំនឿ អំពី​ព្រះ​ដ៏​ជា​ព្រះ‌វរ‌បិតា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ

24 សូម​ឲ្យ​ព្រះ‌គុណ បាន​សណ្ឋិត​នៅ​ជា​១​នឹង​អស់​អ្នក​ណា ដែល​ស្រឡាញ់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ដោយ​ស្មោះ‌ត្រង់។ អាម៉ែន។:៚