អេភេសូ 6:7-13 KHOV

7 ទាំង​បំរើ​ដោយ​អំណរ ដូច​ជា​បំរើ​ដល់​ព្រះ‌អម្ចាស់​ផង មិន​មែន​ដូច​ជា​បំរើ​មនុស្ស​ឡើយ

8 ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​គ្រប់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះ‌អម្ចាស់ ទោះ​បើ​ជា​បាវ​បំរើ ឬ​អ្នក​ជា​ក្តី។

9 ចៅ‌ហ្វាយ​រាល់​គ្នា​អើយ ចូរ​ប្រព្រឹត្ត​នឹង​បាវ​បំរើ​ដូច្នោះ​ដែរ ទាំង​លែង​គំហក‌កំហែង​ទៅ ដោយ​ដឹង​ថា ចៅ‌ហ្វាយ​របស់​គេ ហើយ​របស់​អ្នក​រាល់​គ្នា​ផង នោះ​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌ ហើយ​ទ្រង់​មិន​ចេះ​រើស​មុខ​អ្នក​ណា​ឡើយ។

10 ឯ​សេចក្តី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌ចេស្តា​ទ្រង់

11 ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អាច​នឹង​ឈរ​មាំ‌មួន ទាស់​នឹង​ឧបាយ‌កល​ទាំង​អម្បាលម៉ាន​របស់​អារក្ស

12 ដ្បិត​យើង​រាល់​គ្នា​មិន​មែន​ត‌យុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ​នឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ

13 ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន រួច​កាល​ណា​បាន​តតាំង​សព្វ​គ្រប់​ហើយ នោះ​ឲ្យ​បាន​នៅ​តែ​ឈរ​មាំ‌មួន​ដដែល