បទចំរៀង 2:14-17 KHOV

14 ឱ​ព្រាប​អញ​អើយ ឯង​នៅ​តែ​ក្នុង​ក្រហែង​ថ្មឯង​ពួន​ក្នុង​ទី​កំបាំង​ត្រង់​ភ្នំ​ចោត​ធ្វើ​អីសូម​ឲ្យ​អញ​ឃើញ​មុខ​ឯង ហើយ​ស្តាប់​សំឡេង​ឯង​ផងដ្បិត​សំឡេង​ឯង​ផ្អែម​ពីរោះ មុខ​ឯង​ក៏​ស្រស់‌បស់​ល្អ​ដែរ។

15 ៙ ចូរ​យើង​ទៅ​ចាប់​ចចក គឺ​ជា​កូន​ចចក​ទាំង​ប៉ុន្មានដែល​បំផ្លាញ​ចំការ​ទំពាំង‌បាយ‌ជូរ​ទៅដ្បិត​ទំពាំង‌បាយ‌ជូរ​របស់​យើង​កំពុង​តែ​ផ្កា​ហើយ

16 ស្ងួន​សំឡាញ់​ខ្ញុំ​ជា​របស់​ផង​ខ្ញុំ ខ្ញុំ​ក៏​ជា​របស់​ផង​ទ្រង់​ដែរទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ទី​មាន​ផ្កា​កំភ្លឹង

17 ឱ​ស្ងួន​សំឡាញ់​អើយ សូម​វិល​ទៅ​វិញធ្វើ​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ នៅ​លើ​ភ្នំ​បេធើរចាំ​ដល់​ថ្ងៃ​ត្រជាក់ ហើយ​ស្រមោល​បាត់​ទៅ​សិន។