1 នេះជាចំរៀងដែលប្រសើរបំផុតជាងអស់ទាំងចំរៀង ជាទំនុករបស់ស្តេចសាឡូម៉ូន។
2 ៙ ឱបើប្ដីនឹងថើបខ្ញុំដោយព្រះឱស្ឋទៅអេះពីព្រោះសេចក្តីស្រឡាញ់របស់ទ្រង់វិសេសជាងស្រាទំពាំងបាយជូរ
3 ប្រេងអប់របស់ទ្រង់ធុំក្លិនក្រអូបល្អព្រះនាមទ្រង់ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញហើយហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់ដល់ទ្រង់
4 សូមទាញនាំខ្ញុំម្ចាស់ នោះយើងខ្ញុំនឹងរត់តាមទ្រង់។(ស្តេចទ្រង់បាននាំខ្ញុំចូលទៅក្នុងបន្ទប់ទ្រង់)យើងខ្ញុំនឹងមានចិត្តអំណរ ហើយរីករាយក្នុងអង្គទ្រង់យើងខ្ញុំនឹងនឹកចាំពីសេចក្តីស្រឡាញ់របស់ទ្រង់ជាជាងស្រាទំពាំងបាយជូរគេស្រឡាញ់ដល់ទ្រង់ នោះគួរណាស់ហើយ។
5 ៙ ឱពួកកូនស្រីនៃក្រុងយេរូសាឡិមអើយខ្ញុំខ្មៅ តែល្អគួរសមឧបមាដូចជាត្រសាលរបស់ពួកកេដារក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន
6 សូមកុំឲ្យមើលខ្ញុំ ដោយព្រោះខ្ញុំមានសម្បុរស្រគាំឡើយដ្បិតខ្ញុំបានត្រូវហាលថ្ងៃហើយពួកប្រុសៗពោះ១នឹងខ្ញុំ គេខឹងនឹងខ្ញុំគេបានឲ្យខ្ញុំថែរក្សាចំការទំពាំងបាយជូរឯចំការរបស់ខ្លួនខ្ញុំវិញ នោះមិនបានថែរក្សាទេ។
7 ៙ ឱអ្នកដែលចិត្តខ្ញុំម្ចាស់ស្រឡាញ់អើយសូមប្រាប់ខ្ញុំម្ចាស់ពីទ្រង់ឃ្វាលហ្វូងសត្វនៅត្រង់ណាផងតើនៅកន្លែងណាដែលឲ្យសំរាកពេលថ្ងៃត្រង់ដ្បិតតើមានទំនងអ្វីឲ្យខ្ញុំម្ចាស់បានដូចជាស្រីដែលត្រូវបាំងមុខ នៅជាមួយនឹងហ្វូងសត្វរបស់ពួកភឿនទ្រង់ដូច្នេះ។
8 ៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយបើមិនដឹងទេ នោះមានតែចេញទៅតាមដានជើងរបស់ហ្វូងសត្វទៅហើយឃ្វាលកូនពពែរបស់ឯងក្បែរត្រសាលរបស់ពួកអ្នកគង្វាលចុះ។
9 ៙ ឱមាសសំឡាញ់អើយអញបានប្រៀបឯងដូចជាសេះទឹមរាជរថរបស់ផារ៉ោន
10 ថ្ពាល់ឯងស្រស់ល្អសមនឹងគ្រឿងតែងហើយកឯងផង ដែលប្រដាប់ដោយខ្សែដូច្នេះ
11 យើងនឹងធ្វើប្រតោកមាសដាំដោយប្រាក់ឲ្យឯង។
12 ៙ កំពុងដែលស្តេចទ្រង់គង់នៅតុនោះប្រេងទេព្វិរូរបស់ខ្ញុំបានផ្សាយក្លិនក្រអូបទៅ
13 ស្ងួនសំឡាញ់របស់ខ្ញុំជាកញ្ចប់កំញាននៅនារវាងដោះខ្ញុំទាំង២ដល់ខ្ញុំ
14 ស្ងួនសំឡាញ់របស់ខ្ញុំក៏ដូចជាកញ្ចុំផ្កាក្រពេនដល់ខ្ញុំដែលដុះនៅក្នុងចំការទំពាំងបាយជូរស្រុកអេន-កេឌី។
15 ៙ មើល ឯងស្រស់បស់ល្អ មាសសំឡាញ់អើយមើល ឯងស្រស់បស់ល្អណាស់ភ្នែកឯងដូចជាភ្នែកព្រាប។
16 ៙ មើល ព្រះអង្គក៏ល្អ ស្ងួនសំឡាញ់អើយអើ ទ្រង់គួរស្រឡាញ់ណាស់
17 ដំណេករបស់យើងខៀវខ្ចីរតផ្ទះរបស់យើងជាដើមតាត្រៅហើយធ្នឹមបស់យើងជាដើមកកោះ