1 មាសសំឡាញ់អើយ ឯងស្រស់បស់ល្អណាស់ហ្ន៎មើល ឯងជាស្រីស្រស់បស់ល្អភ្នែកឯងដែលបាំងដោយស្បៃ មើលទៅដូចជាភ្នែកព្រាបសក់ឯងមានភាពដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំកាឡាត
2 ធ្មេញឯងក៏ដូចជាហ្វូងចៀមដែលទើបនឹងកាត់រោមរួចឡើងមកពីការលាងជំរះវិញជាសត្វដែលមានកូនភ្លោះរៀងរាល់តួឥតមានណាមួយដែលបាត់កូនឡើយ
3 បបូរមាត់ឯងដូចជាអំបោះក្រហម មាត់ឯងក៏ល្អមើលតើកឯងដែលបាំងដោយស្បៃ មើលទៅដូចជាផ្លែទទឹម១ចំហៀង
4 កឯងដូចជាប៉មនៃស្តេចដាវីឌដែលសង់ឡើងសំរាប់ជាទីទុកគ្រឿងអាវុធជាកន្លែងដែលមានខែល១ពាន់ព្យួរទុកគឺជាខែលទាំងប៉ុន្មានរបស់ពួកស្ទាត់ជំនាញ
5 ដោះឯងទាំង២ដូចជាកូនក្តាន់២ដែលជាកូនភ្លោះរបស់មេ១ដែលកំពុងរកស៊ីនៅទីមានផ្កាកំភ្លឹង។
6 ៙ អញនឹងចេញទៅឯភ្នំចន្ទន៍ ហើយដល់ទួលកំញានចាំទាល់តែថ្ងៃត្រជាក់ ហើយស្រមោលបាត់ទៅសិន។
7 ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អសព្វសារពាង្គឥតមានខ្ចោះនៅខ្លួននាងឡើយ
8 ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូនជាមួយនឹងអញចុះគឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណាពីកំពូលភ្នំសេនារ ហើយនឹងកំពូលភ្នំហ៊ើរម៉ូនផងគឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន
9 ឱប្អូន ជាប្រពន្ធអើយឯងបានចាប់យកដួងចិត្តអញទៅហើយឯងបានចាប់យកដួងចិត្តអញទៅដោយភ្នែកឯងតែ១ដោយសារខ្សែករបស់ឯងតែ១ប៉ុណ្ណោះ
10 ឱប្អូន ជាប្រពន្ធអើយ សេចក្តីស្រឡាញ់របស់នាងល្អវិសេសណាស់ហ្ន៎សេចក្តីស្រឡាញ់របស់ឯងឆ្ងាញ់ជាងស្រាទំពាំងបាយជូរហើយក្លិនប្រេងអប់របស់ឯងក៏ក្រអូបជាងគ្រឿងក្រអូបទាំងឡាយ
11 ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំមានទឹកឃ្មុំ នឹងទឹកដោះគោនៅក្រោមអណ្តាតឯងហើយក្លិនសំលៀកបំពាក់របស់ឯងដូចជាក្លិនក្រអូបនៃព្រៃល្បាណូន
12 ប្អូន ជាប្រពន្ធរបស់អញ ប្រៀបដូចជាសួនច្បារដែលរាំងផ្លូវចូលជារន្ធទឹកដែលគេហួងហែង ជាទឹកផុសដែលគេបិទខ្ទប់
13 ត្រួយឯងជាចំការទទឹម មានផ្លែដ៏វិសេសក៏មានដើមក្រពេន និងដើមទេព្វិរូ
14 គឺទេព្វិរូ និងរមៀត ដើមកន្ធាយ ហើយសម្បុរល្វែងនូវដើមឈើទាំងប៉ុន្មានដែលសំរាប់ធ្វើគ្រឿងក្រអូបដែរនិងជ័រល្វីងទេស ក្រឹស្នា ហើយគ្រឿងក្រអូបយ៉ាងសំខាន់ទាំងអស់
15 ឯងជាក្បាលទឹកដែលស្រោចសួនច្បារ ជាអណ្តូងមានទឹករស់ ជាជ្រោះទឹកហូរមកពីភ្នំល្បាណូន។
16 ៙ ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើងហើយខ្យល់ខាងត្បូងអើយ ចូរមកចុះចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូបផ្សាយចេញទៅសូមឲ្យស្ងួនសំឡាញ់របស់ខ្ញុំចូលមកក្នុងសួនច្បារទ្រង់ហើយសោយផលដ៏មានឱជារសរបស់ទ្រង់ចុះ។