3 អញបានដោះអាវអញចេញហើយ ធ្វើដូចម្តេចឲ្យអញពាក់វិញបានអញបានលាងជើងហើយ ធ្វើដូចម្តេចឲ្យអញប្រឡាក់ទៀតបាន
4 ស្ងួនសំឡាញ់ខ្ញុំក៏បញ្ចូលព្រះហស្តតាមប្រហោងទ្វារហើយចិត្តខ្ញុំមានសេចក្តីរំជួលដល់ទ្រង់
5 ខ្ញុំបានក្រោកឡើង ដើម្បីទៅបើកទ្វារឲ្យស្ងួនសំឡាញ់ខ្ញុំគ្រឿងក្រអូបបានស្រក់ចេញពីដៃខ្ញុំហើយប្រេងក្រអូបក៏ស្រក់ពីម្រាមដៃខ្ញុំ ទៅលើគន្លឹះទ្វារ
6 ខ្ញុំបានបើកឲ្យស្ងួនសំឡាញ់ខ្ញុំតែស្ងួនសំឡាញ់ខ្ញុំ ទ្រង់បានចេញទៅបាត់ហើយក្នុងកាលដែលទ្រង់មានព្រះបន្ទូលហៅ នោះខ្ញុំមានចិត្តរំជួលខ្ញុំខំស្វែងរក តែរកទ្រង់មិនឃើញសោះខ្ញុំបានស្រែកហៅ តែទ្រង់មិនឆ្លើយតបឡើយ
7 ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង ក៏ប្រទះនឹងខ្ញុំគេវាយខ្ញុំ ហើយធ្វើឲ្យខ្ញុំរបួសពួករក្សាកំផែង គេកន្ត្រាក់យកស្បៃពីខ្ញុំចេញ
8 ឱពួកកូនស្រីក្រុងយេរូសាឡិមអើយខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា បើឃើញស្ងួនសំឡាញ់ខ្ញុំនោះនាងទាំងឡាយនឹងទូលដល់ទ្រង់ថាខ្ញុំឈឺដោយរោគស្រឡាញ់។
9 ៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយតើស្ងួនសំឡាញ់របស់នាងវិសេសជាងស្ងួនសំឡាញ់ណាទៀតយ៉ាងណាបានជានាងចាប់ឲ្យយើងស្បថដូច្នេះតើស្ងួនសំឡាញ់របស់នាងវិសេសជាងស្ងួនសំឡាញ់ណាទៀតយ៉ាងណាទៅ។