15 បើទូលបង្គំអាក្រក់មែន នោះវរហើយ តែបើសុចរិតវិញ នោះក៏មិនបានងើបក្បាលឡើងដែរ ដោយមានពេញជាសេចក្តីខ្មាស ហើយមើលតែសេចក្តីវេទនារបស់ទូលបង្គំ
16 បើកាលណាក្បាលទូលបង្គំងើបឡើង នោះទ្រង់ដេញទូលបង្គំដូចជាសិង្ហ រួចទ្រង់សំដែងព្រះចេស្តាយ៉ាងអស្ចារ្យលើទូលបង្គំទៀត
17 ទ្រង់ចេះតែមានសាក្សីថ្មីទាស់នឹងទូលបង្គំ ក៏ចំរើនសេចក្តីគ្នាន់ក្នាញ់ទាស់នឹងទូលបង្គំ គឺមានសេចក្តីប្រែប្រួល នឹងសេចក្តីតតាំងនៅជាប់នឹងទូលបង្គំជានិច្ច។
18 យ៉ាងនោះ ម្តេចក៏ទ្រង់បានធ្វើឲ្យទូលបង្គំ ចេញពីផ្ទៃម្តាយមក ឱបើទូលបង្គំបានស្លាប់វិញ ឥតមានអ្នកណាឃើញទៅអេះ
19 នោះទូលបង្គំនឹងបានដូចជាមិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំពីផ្ទៃម្តាយទៅកប់តែម្តង
20 តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំមិនមែនតិចណាស់ទេឬអី ដូច្នេះ សូមឈប់ ទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសំរាកបន្តិច
21 មុនដែលទូលបង្គំទៅឯទីដែលមិនត្រឡប់មកវិញឡើយ គឺដល់ស្ថាននៃសេចក្តីងងឹត និងម្លប់នៃសេចក្តីស្លាប់