19 នោះទូលបង្គំនឹងបានដូចជាមិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំពីផ្ទៃម្តាយទៅកប់តែម្តង
20 តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំមិនមែនតិចណាស់ទេឬអី ដូច្នេះ សូមឈប់ ទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសំរាកបន្តិច
21 មុនដែលទូលបង្គំទៅឯទីដែលមិនត្រឡប់មកវិញឡើយ គឺដល់ស្ថាននៃសេចក្តីងងឹត និងម្លប់នៃសេចក្តីស្លាប់
22 ជាស្ថានដែលងងឹតឈឹង ដូចជាយប់ជ្រៅ ជាទីម្លប់នៃសេចក្តីស្លាប់ ដែលឥតមានរបៀបអ្វី ជាកន្លែងដែលទាំងពន្លឺ ក៏ដូចជាកណ្តាលអធ្រាត្រដែរ។