4 តើព្រះនេត្រទ្រង់ជាភ្នែកសាច់ឈាម ឬទ្រង់ទតឃើញដូចជាមនុស្សឬអី
5 តើព្រះជន្មនៃទ្រង់ដូចជាអាយុរបស់មនុស្ស ឬអស់ទាំងឆ្នាំនៃទ្រង់ត្រូវនឹងថ្ងៃរបស់មនុស្សឬទេ
6 បានជាទ្រង់ស៊ើបសួររកសេចក្តីទុច្ចរិតរបស់ទូលបង្គំ ហើយស្វែងរកអំពើបាបនៃទូលបង្គំដូច្នេះ
7 ទ្រង់ជ្រាបហើយថា ទូលបង្គំមិនមែនអាក្រក់ ហើយថា គ្មានអ្នកណាអាចនឹងដោះឲ្យរួចពីព្រះហស្តរបស់ទ្រង់បាន
8 គឺព្រះហស្តនៃទ្រង់ ដែលបង្កើតរាងកាយ ហើយសំរេចរូបទូលបង្គំឲ្យជាប់គ្នាគ្រប់ផ្នែក តែទ្រង់បំផ្លាញទូលបង្គំវិញ
9 សូមទ្រង់នឹកចាំថា ទ្រង់បានសូនរូបទូលបង្គំ ដូចជាគេសូនដីឥដ្ឋ ចុះតើទ្រង់គិតឲ្យទូលបង្គំត្រឡប់ទៅជាធូលីដីវិញឬ
10 តើទ្រង់មិនបានចាក់ទូលបង្គំចេញដូចជាទឹកដោះ ហើយឲ្យទូលបង្គំកកខន់ដូចជាផែនទឹកដោះទេឬអី