11 ឯត្រចៀក តើមិនស្តាប់យល់ពាក្យសំដី ដូចជាមាត់ភ្លក់ឲ្យដឹងរសអាហារដែរទេឬអី
12 មនុស្សចាស់ៗតែងមានប្រាជ្ញា ហើយមនុស្សមានអាយុយឺន ទើបមានយោបល់។
13 ឯព្រះទ្រង់មានទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិផង ទ្រង់ក៏មានព្រះដំរិះ និងយោបល់ដែរ
14 មើល ទ្រង់រំលំ ហើយគេនឹងសង់ឡើងវិញមិនបាន ទ្រង់រាំងផ្លូវដល់មនុស្ស ហើយគ្មានអ្នកណាអាចនឹងបើកបានឡើយ
15 មើល ទ្រង់ទប់ទឹក ហើយទាំងអស់ក៏រីងស្ងួតទៅ រួចទ្រង់បើកវិញ នោះក៏ហូរបង្ខូចផែនដីអស់
16 ទ្រង់មានកំឡាំងឫទ្ធិ ហើយនឹងប្រាជ្ញា ក៏កំរាបបានទាំងមនុស្សឆោត និងមនុស្សឆបោកផង
17 ទ្រង់ដឹកនាំពួកអ្នកជួយគំនិតទៅតែខ្លួនទទេ ហើយប្រគល់ពួកចៅក្រមទៅក្នុងសេចក្តីល្ងីល្ងើ