14 ខ្ញុំនឹងចាប់ពាំសាច់របស់ខ្ញុំ ហើយកាន់ជីវិតរបស់ខ្ញុំទុកនៅដៃដូច្នេះធ្វើអី
15 ទោះបើទ្រង់សំឡាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ ប៉ុន្តែខ្ញុំនឹងចេះតែជជែក ពីសេចក្តីសុចរិតនៃផ្លូវខ្ញុំនៅចំពោះទ្រង់
16 ហើយនេះនឹងបានជាសេចក្តីសង្គ្រោះដល់ខ្ញុំដែរ គឺថាមនុស្សទមិលល្មើសនឹងចូលទៅនៅចំពោះទ្រង់មិនបាន
17 ចូរប្រុងស្តាប់សេចក្តីរបស់ខ្ញុំចុះ ហើយឲ្យសេចក្តីថ្លែងប្រាប់របស់ខ្ញុំបានចូលក្នុងត្រចៀកអ្នករាល់គ្នាផង
18 មើល ឥឡូវនេះ ខ្ញុំបានរៀបរៀងរឿងខ្ញុំដោយលំដាប់ ខ្ញុំដឹងហើយ ថាខ្ញុំនៅខាងសុចរិត
19 តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ បើមាន នោះខ្ញុំនឹងនៅស្ងៀម ហើយព្រមប្រគល់វិញ្ញាណទៅវិញ។
20 ឱសូមព្រះទ្រង់ប្រោសសេចក្តីតែ២មុខនេះ ដល់ទូលបង្គំចុះ នោះទូលបង្គំនឹងមិនលាក់ខ្លួនពីព្រះភក្ត្រទ្រង់ឡើយ