យ៉ូប 13:18-24 KHOV

18 មើល ឥឡូវ​នេះ ខ្ញុំ​បាន​រៀប‌រៀង​រឿង​ខ្ញុំ​ដោយ​លំដាប់ ខ្ញុំ​ដឹង​ហើយ ថា​ខ្ញុំ​នៅ​ខាង​សុចរិត

19 តើ​មាន​អ្នក​ណា​ហ៊ាន​តវ៉ា​នឹង​ខ្ញុំ បើ​មាន នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀម ហើយ​ព្រម​ប្រគល់​វិញ្ញាណ​ទៅ​វិញ។

20 ឱ​សូម​ព្រះ​ទ្រង់​ប្រោស​សេចក្តី​តែ​២​មុខ​នេះ ដល់​ទូល‌បង្គំ​ចុះ នោះ​ទូល‌បង្គំ​នឹង​មិន​លាក់​ខ្លួន​ពី​ព្រះ‌ភក្ត្រ​ទ្រង់​ឡើយ

21 គឺ​សូម​ទ្រង់​ដក​ព្រះ‌ហស្ត​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ចេញ ហើយ​សូម​កុំ​ឲ្យ​សេចក្តី​ស្ញែង​ខ្លាច​របស់​ទ្រង់ មក​បំភ័យ​ទូល‌បង្គំ​ទៀត

22 នោះ​សូម​ទ្រង់​ហៅ​ទូល‌បង្គំ​ចុះ ទូល‌បង្គំ​នឹង​ឆ្លើយ​តប ឬ​សូម​ឲ្យ​ទូល‌បង្គំ​ទូល​ដល់​ទ្រង់ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​វិញ

23 តើ​សេចក្តី​ទុច្ចរិត និង​អំពើ​បាប​របស់​ទូល‌បង្គំ​មាន​ប៉ុន្មាន សូម​ទ្រង់​សំដែង​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​អស់​ទាំង​សេចក្តី​រំលង និង​អំពើ​បាប​របស់​ទូល‌បង្គំ​ផង

24 ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​ព្រះ‌ភក្ត្រ ហើយ​ទុក​ទូល‌បង្គំ​ដូច​ជា​ខ្មាំង​សត្រូវ​ដូច្នេះ