យ៉ូប 13:22-28 KHOV

22 នោះ​សូម​ទ្រង់​ហៅ​ទូល‌បង្គំ​ចុះ ទូល‌បង្គំ​នឹង​ឆ្លើយ​តប ឬ​សូម​ឲ្យ​ទូល‌បង្គំ​ទូល​ដល់​ទ្រង់ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​វិញ

23 តើ​សេចក្តី​ទុច្ចរិត និង​អំពើ​បាប​របស់​ទូល‌បង្គំ​មាន​ប៉ុន្មាន សូម​ទ្រង់​សំដែង​ឲ្យ​ទូល‌បង្គំ​បាន​ស្គាល់​អស់​ទាំង​សេចក្តី​រំលង និង​អំពើ​បាប​របស់​ទូល‌បង្គំ​ផង

24 ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​ព្រះ‌ភក្ត្រ ហើយ​ទុក​ទូល‌បង្គំ​ដូច​ជា​ខ្មាំង​សត្រូវ​ដូច្នេះ

25 ទ្រង់​នឹង​វាយ​ស្លឹក​ឈើ​ដែល​ខ្យល់​ផាត់​ទៅ​មក​ធ្វើ​អី ហើយ​ដេញ​តាម​ចំបើង​ក្រៀម​ឬ​អី

26 ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​កត់​ទុក​អស់​ទាំង​សេចក្តី​ជូរ​ល្វីង​ទាស់​នឹង​ទូល‌បង្គំ ហើយ​ឲ្យ​ទូល‌បង្គំ​ទទួល​ទោស​នៃ​បាប​ដែល​បាន​ធ្វើ​ពី​កាល​នៅ​ក្មេង​មក​ដូច្នេះ

27 ទ្រង់​ដាក់​ជើង​ទូល‌បង្គំ​ជាប់​នៅ​ខ្នោះ ក៏​ចំណាំ​មើល​អស់​ទាំង​ផ្លូវ​ច្រក​នៃ​ទូល‌បង្គំ ហើយ​ទ្រង់​គូស​ព្រំ‌ដែន មិន​ឲ្យ​ដាន​ជើង​ទូល‌បង្គំ​រំលង​ឡើយ

28 ទោះ​បើ​ទូល‌បង្គំ​ប្រៀប​ដូច​ជា​ឈើ​ដែល​ខ្មូត​ស៊ី​សុស ហើយ​ដូច​ជា​អាវ ដែល​កន្លាត​បាន​កាត់​អស់​ហើយ​ផង។