1 នោះអេលីផាស សាសន៍ថេម៉ាន ក៏ឆ្លើយឡើងថា
2 តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្តីចេះដឹងអសារឥតការ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬទេ
3 តើគួរនឹងជជែកដោយសំដីឥតប្រយោជន៍ ឬដោយពាក្យអធិប្បាយដែលបង្កើតសេចក្តីល្អមិនបានឬអី
4 អើ អ្នកបំផ្លាញសេចក្តីកោតខ្លាចដល់ព្រះ ហើយឃាត់ឃាំងសេចក្តីនឹកជញ្ជឹង នៅចំពោះព្រះផង
5 ដ្បិតសេចក្តីអាក្រក់របស់អ្នកបញ្ចេះឲ្យមាត់អ្នកនិយាយចេញមក ហើយអ្នកប្រើពាក្យសំដីរបស់មនុស្សឧបាយអាក្រក់
6 គឺមាត់របស់អ្នកដែលកាត់ទោសដល់ខ្លួនហើយ មិនមែនជាខ្ញុំទេ អើ បបូរមាត់របស់អ្នកធ្វើបន្ទាល់ទាស់នឹងខ្លួនអ្នក។