15 ខ្ញុំបានដេរសំពត់ធ្មៃភ្ជាប់លើសាច់ខ្ញុំ ហើយបានដាក់អំណាចខ្ញុំចុះក្នុងធូលីដី
16 មុខខ្ញុំក្រហមដោយយំ ហើយមានម្លប់នៃសេចក្តីស្លាប់នៅត្របកភ្នែកខ្ញុំ
17 ទោះបើខ្ញុំគ្មានសេចក្តីអយុត្តិធម៌នៅក្នុងដៃ ហើយសេចក្តីអធិស្ឋានខ្ញុំជាបរិសុទ្ធក៏ដោយ។
18 ផែនដីអើយ កុំគ្របបាំងឈាមខ្ញុំឡើយ ហើយកុំឲ្យសំរែករបស់ខ្ញុំ បានឈប់ឈរ នៅកន្លែងណាឡើយ
19 ឥឡូវនេះ មើលចុះ ទីបន្ទាល់របស់ខ្ញុំនៅលើស្ថានសួគ៌ហើយ សាក្សីរបស់ខ្ញុំនៅលើស្ថានដ៏ខ្ពស់
20 ឯពួកមិត្ររបស់ខ្ញុំគេឡកឡឺយឲ្យខ្ញុំ តែខ្ញុំស្រក់ទឹកភ្នែកនៅចំពោះព្រះវិញ
21 ព្រមទាំងសូមឲ្យទ្រង់ធ្វើជាអ្នកកណ្តាលនៃមនុស្ស និងព្រះ ហើយកណ្តាលមនុស្សជាតិ១ និងអ្នកជិតខាងខ្លួនផង