យ៉ូប 16:16-22 KHOV

16 មុខ​ខ្ញុំ​ក្រហម​ដោយ​យំ ហើយ​មាន​ម្លប់​នៃ​សេចក្តី​ស្លាប់​នៅ​ត្របក​ភ្នែក​ខ្ញុំ

17 ទោះ​បើ​ខ្ញុំ​គ្មាន​សេចក្តី​អយុត្តិ‌ធម៌​នៅ​ក្នុង​ដៃ ហើយ​សេចក្តី​អធិ‌ស្ឋាន​ខ្ញុំ​ជា​បរិសុទ្ធ​ក៏​ដោយ។

18 ផែនដី​អើយ កុំ​គ្រប​បាំង​ឈាម​ខ្ញុំ​ឡើយ ហើយ​កុំ​ឲ្យ​សំរែក​របស់​ខ្ញុំ បាន​ឈប់​ឈរ នៅ​កន្លែង​ណា​ឡើយ

19 ឥឡូវ​នេះ មើល​ចុះ ទី​បន្ទាល់​របស់​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌​ហើយ សាក្សី​របស់​ខ្ញុំ​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់

20 ឯ​ពួក​មិត្រ​របស់​ខ្ញុំ​គេ​ឡក‌ឡឺយ​ឲ្យ​ខ្ញុំ តែ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះ​វិញ

21 ព្រម​ទាំង​សូម​ឲ្យ​ទ្រង់​ធ្វើ​ជា​អ្នក​កណ្តាល​នៃ​មនុស្ស និង​ព្រះ ហើយ​កណ្តាល​មនុស្ស​ជាតិ​១ និង​អ្នក​ជិត​ខាង​ខ្លួន​ផង

22 ដ្បិត​កាល​ណា​កំណត់​ឆ្នាំ​តែ​បន្តិច​នេះ បាន​មក​ដល់​ហើយ នោះ​ខ្ញុំ​នឹង​ទៅ​តាម​ផ្លូវ​ដែល​មិន​ត្រឡប់​មក​វិញ​ឡើយ។