11 អស់ទាំងថ្ងៃនៃអាយុខ្ញុំបានកន្លងហួសទៅ ឯសេចក្តីតាំងចិត្តរបស់ខ្ញុំ គឺអស់ទាំងបំណងរបស់ខ្ញុំបានកាត់ផ្តាច់ហើយ
12 ក៏ធ្វើឲ្យយប់ដូចជាថ្ងៃវិញ ឯពន្លឺក៏ប្រហែលគ្នានឹងងងឹតដែរ
13 បើកាលណាខ្ញុំសង្ឃឹមនឹងឲ្យបានស្ថានឃុំព្រលឹងមនុស្សស្លាប់ទុកជាទីលំនៅខ្ញុំ បើខ្ញុំក្រាលកន្ទេលដេករបស់ខ្ញុំនៅស្ថានងងឹត
14 បើខ្ញុំពោលដល់ផ្នូរថា ឯងជាឪពុកអញ ហើយដល់ដង្កូវថា ឯងជាម្តាយ ឬជាបងប្អូនស្រីអញ
15 យ៉ាងនោះតើមានសេចក្តីសង្ឃឹមឯណា ចំណែកឯសេចក្តីសង្ឃឹមរបស់ខ្ញុំ តើអ្នកណានឹងឃើញបាន
16 នោះនឹងចុះទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលយើងបានសំរាកជាមួយគ្នាក្នុងធូលីដី។