14 ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្រសំឡាញ់ដែលជិតស្និទ្ធ ក៏ភ្លេចខ្ញុំអស់ហើយ
15 ទាំងពួកអ្នកនៅផ្ទះខ្ញុំ និងបាវស្រី ក៏ទុកខ្ញុំដូចជាអ្នកដទៃ ខ្ញុំដូចជាអ្នកកន្ទៀតដល់ភ្នែកគេ
16 ខ្ញុំហៅអ្នកបំរើខ្ញុំ តែវាមិនឆ្លើយសោះ ទោះបើខ្ញុំសូមអង្វរវាផង
17 ខ្យល់មាត់របស់ខ្ញុំជាទីស្អប់ខ្ពើមដល់ប្រពន្ធខ្ញុំ ហើយសេចក្តីអង្វររបស់ខ្ញុំជាទីខ្ពើមដល់បងប្អូនពោះ១នឹងខ្ញុំដែរ
18 ទោះទាំងកូនក្មេងក៏មើលងាយដល់ខ្ញុំ បើកាលណាខ្ញុំក្រោកឡើង នោះវានិយាយបង្កាច់ខ្ញុំ
19 ពួកមិត្រសំឡាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ
20 ឆ្អឹងខ្ញុំនៅជាប់នឹងស្បែក ហើយនឹងសាច់ខ្ញុំ ខ្ញុំរួចបានតែជីវិតប៉ុណ្ណោះ