យ៉ូប 19:26-29 KHOV

26 ហើយ​ក្រោយ​ដែល​សំបក​កាយ​ខ្ញុំ​នេះ​ត្រូវ​រលាយ​ទៅ គឺ​ក្រៅ​ពី​រាង​កាយ​នោះ​ខ្ញុំ​នឹង​បាន​ឃើញ​ព្រះ

27 ដែល​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ​នេះ នឹង​ឃើញ​ដោយ​ខ្លួន​ខ្ញុំ មិន​មែន​អ្នក​ណា​ទៀត គឺ​ភ្នែក​ខ្លួន​ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់ ចិត្ត​ខ្ញុំ​ក៏​ហេវ​ទៅ​នៅ​ក្នុង​ខ្លួន ដោយ​រង់‌ចាំ​ពេល​នោះ

28 ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពោល​ថា ចាំ​មើល​យើង​នឹង​ធ្វើ​ទុក្ខ​វា​យ៉ាង​ណា ដោយ​យល់​ឃើញ​ថា ដើម​ហេតុ​នៃ​សេចក្តី​នេះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ

29 យ៉ាង​នោះ​ត្រូវ​ឲ្យ​ខ្លាច​ចំពោះ​ដាវ​ចុះ ដ្បិត​សេចក្តី​ក្តៅ​ក្រហាយ​នឹង​នាំ​ឲ្យ​មាន​ទោស​ដោយ​ដាវ​នោះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា មាន​សេចក្តី​យុត្តិ‌ធម៌​ដែរ។