4 បើសិនជាខ្ញុំបានធ្វើខុសមែន សេចក្តីកំហុសនោះក៏នៅជាប់តែនឹងខ្លួនខ្ញុំទេ
5 បើសិនជាអ្នករាល់គ្នាចង់ធ្វើធំលើខ្ញុំ ហើយជជែកយកខុសត្រូវពីសេចក្តីអាម៉ាស់ខ្មាសរបស់ខ្ញុំនេះ
6 នោះត្រូវដឹងថា គឺព្រះដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ទ្រង់។
7 មើល ខ្ញុំស្រែកឡើងថា ខ្ញុំត្រូវគេធ្វើអាក្រក់ហើយ តែគ្មានអ្នកណាឮសោះ ខ្ញុំស្រែកឲ្យគេជួយ តែគ្មានសេចក្តីយុត្តិធម៌ឡើយ
8 ទ្រង់បានធ្វើរបងរាំងផ្លូវខ្ញុំ មិនឲ្យទៅណាបាន ក៏បានធ្វើឲ្យផ្លូវច្រករបស់ខ្ញុំងងឹតទៅ
9 ទ្រង់បានដោះកេរ្តិ៍ឈ្មោះខ្ញុំចេញ ព្រមទាំងចាប់យកមកុដពីក្បាលខ្ញុំចេញផង
10 ទ្រង់បានបំផ្លាញខ្ញុំពីគ្រប់ទិស ហើយខ្ញុំកំពុងតែទៅបាត់ ឯសេចក្តីសង្ឃឹមរបស់ខ្ញុំ នោះទ្រង់បានរំលើងចេញ ដូចជាដើមឈើ