1 នោះសូផារ ជាសាសន៍ន៉ាអាម៉ា ក៏ឆ្លើយឡើងថា
2 គឺដោយហេតុនោះបានជាគំនិតខ្ញុំបណ្តាលឲ្យឆ្លើយ ដោយព្រោះសេចក្តីរួសរាន់នៅក្នុងចិត្តខ្ញុំ
3 ខ្ញុំបានឮសេចក្តីបន្ទោសនោះ ដែលជាសេចក្តីទំនាស់ចិត្តខ្ញុំ វិញ្ញាណនៃសេចក្តីចេះដឹងរបស់ខ្ញុំក៏បណ្តាលឲ្យខ្ញុំឆ្លើយឡើង
4 តើអ្នកមិនបានដឹងសេចក្តីនេះទេឬអី ថាតាំងពីចាស់បុរាណមក គឺពីកាលព្រះបានដាក់មនុស្សឲ្យមាននៅផែនដី
5 នោះការជ័យជំនះរបស់មនុស្សអាក្រក់នៅមិនយូរប៉ុន្មាន ហើយសេចក្តីរីករាយរបស់មនុស្សទមិលល្មើសក៏នៅតែ១ភ្លែតទេ
6 ទោះបើគេមានកំពស់ដល់ផ្ទៃមេឃ ហើយក្បាលគេលូតឡើងដល់ពពកក៏ដោយ
7 គង់តែនឹងត្រូវវិនាសទៅជានិច្ចដូចជាលាមករបស់ខ្លួនគេដែរ ឯពួកអ្នកដែលធ្លាប់ឃើញគេ នោះនឹងសួរថា តើគេនៅឯណា