6 កាលណាខ្ញុំនឹកពីសេចក្តីទាំងនេះ នោះខ្ញុំមានសេចក្តីតក់ស្លុត ហើយសេចក្តីភ័យខ្លាចក៏បំព្រឺសាច់ខ្ញុំ
7 គឺថា ហេតុអ្វីបានជាពួកមនុស្សអាក្រក់មានជីវិតរស់នៅ អាយុក៏វែង អើ គេក៏ឡើងជាមានអំណាចយ៉ាងធំផង
8 ពូជពង្សរបស់គេក៏បានតាំងឡើងជាមួយ នៅភ្នែកគេ ហើយកូនចៅគេនៅចំពោះគេដែរ
9 ទីលំនៅគេនៅជាសុខឥតភ័យខ្លាច ហើយដំបងនៃព្រះមិនដែលប៉ះពាល់គេឡើយ
10 គោឈ្មោលរបស់គេវាជាន់មេឥតខាន គោញីក៏សំរាលកូនឥតរលូតដែរ
11 គេឲ្យកូនតូចៗរបស់គេចេញទៅដូចជាហ្វូងចៀម ហើយកូនធំៗក៏លោតកញ្ឆាត់កញ្ឆេងផង
12 វារាល់គ្នាច្រៀងតាមចង្វាក់គែន និងស៊ុង ហើយក៏អរសប្បាយតាមសំឡេងខ្លុយ