4 តើដោយព្រោះតែអ្នកមានសេចក្តីកោតខ្លាចដល់ព្រះ បានជាទ្រង់បន្ទោសអ្នក ហើយរួមចូលជាគូក្តីជាមួយនឹងអ្នកឬ
5 ឯអំពើអាក្រក់របស់អ្នក តើមិនមែនធំសំបើមវិញទេឬអី ហើយសេចក្តីទុច្ចរិតរបស់អ្នកក៏មិនចេះអស់ដែរ
6 ដ្បិតអ្នកបានបង្អត់ដល់បងប្អូនអ្នកដោយឥតហេតុ ហើយបានសំរាតយកពីមនុស្សកំសត់ទុគ៌តផង
7 អ្នកមិនបានឲ្យទឹកដល់មនុស្សហេវផឹកឡើយ ក៏បានបង្អត់អាហារដល់មនុស្សឃ្លានដែរ
8 មនុស្សខ្លាំងពូកែបានជាម្ចាស់លើផែនដី មនុស្សមានបណ្តាសក្តិបានតាំងទីលំនៅនៅក្នុងស្រុក
9 អ្នកបានបណ្តេញស្រីមេម៉ាយឲ្យទៅដោយដៃទទេ ហើយបានបំបាក់ដៃនៃពួកកំព្រា
10 ហេតុនោះបានជាមានអន្ទាក់នៅព័ទ្ធជុំវិញអ្នក ហើយមានសេចក្តីស្ញែងខ្លាចភ្លាមៗមកបំភ័យអ្នក