18 មិនបាច់នឹងនិយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ ដ្បិតប្រាជ្ញាមានដំឡៃច្រើន លើសជាងត្បូងទទឹមទៅទៀត
19 ត្បូងទោបុ័តពីស្រុកអេធីយ៉ូពីក៏មិនស្មើផង ហើយដំឡៃនោះនឹងរាប់ដោយមាសមិនបាន
20 ដូច្នេះ តើប្រាជ្ញាមកពីណា ហើយទីកន្លែងរបស់យោបល់នៅឯណា
21 ដ្បិតទីនោះកំបាំងនឹងភ្នែករបស់មនុស្ស ហើយបិទទុកមិនឲ្យសត្វហើរលើអាកាសឃើញឡើយ
22 ស្ថានវិនាស និងស្ថានស្លាប់ពោលថា ត្រចៀករបស់យើងបានគ្រាន់តែឮនិយាយប៉ុណ្ណោះ។
23 ព្រះទ្រង់ជ្រាបផ្លូវនៃប្រាជ្ញា ហើយក៏ស្គាល់ទីកន្លែងដែរ
24 ដ្បិតទ្រង់ទតមើលទៅដល់ចុងផែនដីបំផុត ក៏ឃើញទាំងអស់ដែលនៅក្រោមផ្ទៃមេឃ