12 ម្តេចក៏មានភ្លៅទទួលទ្រខ្ញុំ ហើយនឹងដោះឲ្យខ្ញុំបៅ
13 កុំតែមានដូច្នោះ នោះខ្ញុំបានដេកទៅដោយសុខស្រួល ខ្ញុំនឹងបានដេកលក់ទៅ ដោយមានសេចក្តីស្រាន្តហើយ
14 នៅជាមួយពួកស្តេច និងពួកអ្នកប្រាជ្ញនៃលោកីយ៍ ជាពួកអ្នកដែលបានសង់ទីសំងាត់សំរាប់ខ្លួន
15 ឬនៅជាមួយនឹងពួកអ្នកជាប្រធាន ដែលមានមាស ហើយបានបំពេញផ្ទះគេដោយប្រាក់
16 ឬនឹងឥតមានខ្ញុំសោះ ដូចជាកូនរំលូតលាក់កំបាំង គឺជាកូនដែលមិនបានឃើញពន្លឺឡើយ
17 នៅទីនោះពួកអាក្រក់លែងធ្វើទុក្ខ នៅកន្លែងនោះ ពួកនឿយហត់មានសេចក្តីស្រាកស្រាន្ត
18 នៅទីនោះ ពួកអ្នកទោសមានសេចក្តីសំរាកព្រមគ្នា គេមិនឮសូរកំហែងនៃអ្នកនាយដំរួតទៀតទេ