21 គេទន្ទឹងចាំតែស្លាប់ តែសេចក្តីស្លាប់មិនមកដល់សោះ ទោះបើគេសង្វាតរកលើសជាងរកទ្រព្យសម្បត្តិផងក៏ដោយ
22 គេមានសេចក្តីរីករាយក្រៃលែង ហើយក៏អរសប្បាយ ក្នុងកាលដែលប្រទះនឹងផ្នូរហើយ
23 ហេតុអ្វីបានជាឲ្យពន្លឺភ្លឺដល់មនុស្ស ដែលផ្លូវរបស់ខ្លួនសុទ្ធតែងងឹតដូច្នេះ គឺជាអ្នកដែលព្រះបានធ្វើរបងព័ទ្ធជុំវិញហើយ
24 ព្រោះសេចក្តីដំអូញរបស់ខ្ញុំ ទុកដូចជាអាហារ ហើយដំងូរខ្ញុំក៏ហូរចេញដូចជាទឹក
25 ដ្បិតសេចក្តីដែលខ្ញុំខ្លាច នោះបានកើតដល់ខ្ញុំ សេចក្តីដែលនាំឲ្យខ្ញុំភ័យ នោះក៏មកដល់ខ្ញុំហើយ
26 ខ្ញុំគ្មានសេចក្តីសុខ គ្មានសេចក្តីក្សេមក្សាន្ត ក៏គ្មានសេចក្តីសំរាកឡើយ គឺមានតែសេចក្តីទុក្ខប៉ុណ្ណោះ។