13 គេបំផ្លាញផ្លូវច្រករបស់ខ្ញុំ គេបញ្ជឿនសេចក្តីអន្តរាយដល់ខ្ញុំ ឥតត្រូវការមានអ្នកណាជួយគេឡើយ
14 គេចូលមកទាស់នឹងខ្ញុំតាមកន្លែងបាក់បែកយ៉ាងធំ ហើយនៅក្នុងកន្លែងបាក់បែកគ្រាំគ្រា នោះគេប្រមៀលខ្លួនគ្របមកលើខ្ញុំ
15 មានសេចក្តីស្ញែងខ្លាចសង្ខុញចូលមកលើខ្ញុំ ក៏ដេញតាមកិត្តិនាមរបស់ខ្ញុំ ដូចជាខ្យល់ ហើយសេចក្តីសុខរបស់ខ្ញុំ បានរលាយបាត់ទៅដូចជាពពក។
16 ឥឡូវនេះ ព្រលឹងខ្ញុំត្រូវរលាយទៅ នៅក្នុងខ្លួនខ្ញុំ ហើយគ្រាវេទនាបានចាប់តោងខ្ញុំជាប់
17 នៅវេលាយប់ ឆ្អឹងនៅក្នុងខ្លួនខ្ញុំ ត្រូវចាក់ទំលុះ ហើយសេចក្តីឈឺចាប់ដែលស៊ីរេះខ្ញុំ នោះមិនចេះសំរាកទេ
18 អាវខ្ញុំត្រូវផ្លាស់ភាពទៅដោយអំណាចនៃរោគនេះ ក៏រឹតរួតខ្លួនខ្ញុំ ដូចជាកអាវខ្ញុំ
19 ទ្រង់បានបោះខ្ញុំទៅក្នុងទីល្បាប់ ខ្ញុំក៏បានត្រឡប់ទៅដូចជាធូលីដី និងផេះហើយ