យ៉ូប 30:16-22 KHOV

16 ឥឡូវ​នេះ ព្រលឹង​ខ្ញុំ​ត្រូវ​រលាយ​ទៅ នៅ​ក្នុង​ខ្លួន​ខ្ញុំ ហើយ​គ្រា​វេទនា​បាន​ចាប់​តោង​ខ្ញុំ​ជាប់

17 នៅ​វេលា​យប់ ឆ្អឹង​នៅ​ក្នុង​ខ្លួន​ខ្ញុំ ត្រូវ​ចាក់​ទំលុះ ហើយ​សេចក្តី​ឈឺ​ចាប់​ដែល​ស៊ី​រេះ​ខ្ញុំ នោះ​មិន​ចេះ​សំរាក​ទេ

18 អាវ​ខ្ញុំ​ត្រូវ​ផ្លាស់​ភាព​ទៅ​ដោយ​អំណាច​នៃ​រោគ​នេះ ក៏​រឹត‌រួត​ខ្លួន​ខ្ញុំ ដូច​ជា​ក​អាវ​ខ្ញុំ

19 ទ្រង់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ទី​ល្បាប់ ខ្ញុំ​ក៏​បាន​ត្រឡប់​ទៅ​ដូច​ជា​ធូលី​ដី និង​ផេះ​ហើយ

20 ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អំពាវ‌នាវ​រក​ទ្រង់ តែ​ទ្រង់​មិន​ឆ្លើយ​មក​ទូល‌បង្គំ​សោះ ទូល‌បង្គំ​ឈរ​ឡើង តែ​ទ្រង់​គ្រាន់​តែ​សំឡឹង​មើល​ទូល‌បង្គំ​ប៉ុណ្ណោះ

21 ទ្រង់​បាន​ត្រឡប់​ទៅ​ជា​សាហាវ​ដល់​ទូល‌បង្គំ ក៏​បៀត‌បៀន​ទូល‌បង្គំ ដោយ​អានុ‌ភាព​នៃ​ព្រះ‌ហស្ត​ទ្រង់

22 ទ្រង់​លើក​ទូល‌បង្គំ​ឡើង​ឲ្យ​ត្រូវ​ខ្យល់ ហើយ​បណ្តែត​ទូល‌បង្គំ​ទៅ​តាម ទ្រង់​រំលាយ​ទូល‌បង្គំ​ដោយ​ខ្យល់​ព្យុះ